*ក្របី ទូភី*
តេីទូភី ជានរណាហេីយមានប្រវត្តិយ៉ាងណា? ហេតុអ្វីទេីបបុព្វបុរស ដូនតារបស់យេីងតែងតែយកស្នែងក្របីមកប្រេីប្រាស់ជាវត្ថុសាកសិទ្ធិការពារផ្ទះសំបែង ពីខ្មោចព្រាយបីសាចទាំងទ្បាយ
រហូតមកដល់បច្ចុប្បន្ន ស្នែងក្របីក៏នៅតែវត្ថុសាកសិទ្ធិដ៏ពេញនិយមមួយសម្រាប់បងប្អូនប្រជាជនខ្មែរ រឹតតែពិសេសទៀតនោះប្រសិនបេីក្របីនោះជាក្របីឃ្លៀច ហេីយបក់ធ្លុះទៀតនោះ។តេីទូភី ជានរណាហេីយមានប្រវត្តិយ៉ាងណា? ហេតុអ្វីទេីបបុព្វបុរស ដូនតារបស់យេីងតែងតែយកស្នែងក្របីមកប្រេីប្រាស់ជាវត្ថុសាកសិទ្ធិការពារផ្ទះសំបែង ពីខ្មោចព្រាយបីសាចទាំងទ្បាយ
• ដំណាលរឿងដូចតទៅ...នៅក្នុងរឿងរាមកេរ្ត៍ មានកូនរឿងតូចមួយនោះគឺ មានសត្វក្របីមួយក្បាល ក្រោយតាំងសិល៍សម្រេចមន្តវិជ្ជាការ ហាត់វិជ្ជាគុណបានសម្រេច ក៏គ្រប់គ្រងលេីក្របីទាំងអស់ ក្របីដ៏ពោរពេញដោយអំណាចនោះ បានសម្លាប់សត្វក្របីឈ្មោលចោលទាំងអស់ ហេីយយកគ្រប់ក្របីញី ទាំងអស់ធ្វេីជាប្រពន្ធរបស់ខ្លួន ដាច់អាហាំងការមួយទៀត អោយតែក្របីញីណាកេីតកូនមកជាក្របីឈ្មោល គឺត្រូវសម្លាប់ចោល ហេីយញីទុករហូតដល់ធំធ្វេីប្រពន្ធរបស់ខ្លួនបន្ត។ មានក្របីញីមួយក្បាលទំងន់ ហេីយដឹងខ្លួនថាកូននេះប្រាកដជាឈ្មោល ដោយស្រលាញ់កូនមិនចង់អោយប្តីខ្លួនសម្លាប់កូនក៏សម្រេចចិត្តលួចរត់ចេញ ទៅនៅទីដែលឆ្ងាយពីប្តីរបស់ខ្លួន ក្រោយបង្កេីតកូនរួចគឺឈ្មោលពិតមែនហេីយក៏ដាក់ឈ្មោះថា ទូភី ដោយចេះតែបន្លប់កូនមិនអោយស្គាល់ឪពុក បង្ហាត់វិជ្ជាដែលខ្លួនចេះពីប្តីទៅអោយកូនបន្ត ក្របីទូភី ចេះតែធំទៅៗ ហេីយវិជ្ជាគុណក៏មានពេញខ្លួន ក៏សម្រេចថាសួរម្តាយអំពីរឪពុករបស់ខ្លួន ចង់ជួបមុខឪពុក ដោយរំអុកជាច្រេីនសារ ទេីបម្តាយប្រាប់ថា បេីកូនចង់ជួបឪពុករបស់កូន ទាល់តែកូនទាត់ដេីមក្រសាំងមួយជេីងអោយផ្លែក្រសាំងទាំងប៉ុន្មានធ្លាក់ទាំងអស់ ហេីយកូនទាត់មួយជេីងទៀត អោយផ្លែក្រសាំងដែលកំពុងធ្លាក់នោះខ្ទេចទាំងអស់ដោយកុំអោយដល់ដីទាន់ ដោយការចង់ជួបឃេីញមុខឪពុកខ្លាំងពេក ហេីយដោយមានឈាមជ័រជាអ្នកខ្លាំងពីឪពុកផង ទូភី ក៏ប្រឹងរហូតបានសម្រេច ក៏ទៅប្រាប់ម្តាយ ម្តាយឃេីញបែបនេះក៏សម្រេចចិត្តនាំទៅជួបឪពុក។ គ្រាន់តែទៅដល់ជួបឪពុកភ្លាម ក្របីឈ្មោលដែលជាស្តេចក្របីនោះមិននិយាយច្រេីន ក៏ស្ទុះមកសម្លាប់ទូភី ប៉ុន្តែដោយទូភីហាត់វិជ្ជាគុណសម្រេចលេីសឪពុករបស់ខ្លួន ក៏ទាត់ស្តេចក្របីឈ្មោលនោះមួយជេីងស្លាប់ទៅ ទេីបម្តាយប្រាប់ថានេះជាឪពុករបស់ខ្លួន ហេីយក៏ដំណាលរឿងប្រាប់ពីដេីមដល់ចប់។ ទូភីដឹងរឿង ហេីយដោយអំនួត និងមានឈាមអាក្រក់ពីឪពុកផង ក៏បន្តដំណែងពីឪពុកដោយ សម្លាប់ក្របីឈ្មោលចោលទាំងអស់ ហេីយក្របីញីទាំងប៉ុន្មាន ទូភីយកធ្វេីប្រពន្ធទាំងអស់។ ដោយកម្លាំងក្លាំងក្លាហេីយនៅក្មេងរឹងមាំផងនោះ មន្តវិជ្ជាចេះខ្លាំងទៅៗ រកគូប្រគួតមិនបានសោះ ក៏ឮដំណឹងថាមានស្តេចស្វាមួយឈ្មោះថា ពាលី ល្បីថាមានមន្តវិជ្ជាខ្លាំងក្លាមិនធម្មតា ក៏ស្កាត់ទៅសុំប្រគួត ស្តេចស្វា ពាលីដឹងថា បេីប្រគួតនៅទីវាល ប្រាកដជាមិនឈ្នះ ទួភីនោះទេ ដូចដូច្នេះក៏សម្រេចថាណាត់ប្រគួតក្នុងរូងភ្នំ ដោយអោយ សុគ្រីព ជាប្អូនចាំយាមមាត់រូង ហេីយផ្តាំថា បេីប្អូនឃេីញឈាមហូរមកពណ៌ ក្រហមមានន័យថាបងចាញ់គេហេីយប្អូនសន្ធប់បិតមាត់រូងនេះទៅកុំអោយវាចេញមករួច តែបេីឃេីញឈាមពណ៌ខ្មៅមានន័យថាបងឈ្នះហេីយ មិនបាច់បិតមាត់រូងទេ។ ក្រោយការប្រគួតជាយូរថ្ងៃ ដោយឈ្នះភូមិសាស្រ្តក្នុងរូងស្វាអាចលោតចុះទ្បេីងបាន ឯក្របីចង្អៀតពិបាកក្នុងការប្រយុទ្ធ ស្តេចស្វា ពាលី ក៏ទះក្របីទួភីស្លាប់ទៅ និយាយពីសុគ្រីព រង់ចាំផ្លូវបងមិនហ៊ានដេកទេគោរពតាមបណ្តាំបង ប៉ុន្តែដោយទួភី ជាក្របីអាក្រក់រុករានរំខានមិនថាឋានមនុស្ស ឬទេវតា ដូច្នេះដោយឃេីញស្តេចស្វាពាលីសម្លាប់ទួភីបាន ក៏មកអបអរសាទរ ដោយបាចផ្កាជាការអំណរ តែផ្កាដែលបាចទៅនោះប៉ះលេីឈាមទួភី ធ្វេីអោយឈាមខ្មៅនោះហូរមកប្រែជាក្រហម សុគ្រីព ដែលជាប្អូនដែលចាំមាត់រូងឃេីញឈាមពណ៌ក្រហមគិិតថាបងចាញ់ហេីយ ក៏សន្ធប់រូងជិតមិនអោយទូភីចេញមក ស្តេចស្វាពាលីក្រោយឈ្នះលេីទូភីហេីយចេញមកវិញឃេីញប្អូនសន្ធប់រូងក៏ខឹងសម្បារយ៉ាងខ្លាំង ដោយគិតថាប្អូនក្បត់។ កន្លែងនេះចង់ប្រាប់ថា ការអបអរសាទរពីអ្នកដ៏ទៃមិនប្រាកដថាធ្វេីអោយ យេីងទទួលបាននូវភាពជោគជ័យទាំងស្រុងនោះ អាចថាការអបអរខ្លះធ្វេីអោយអ្នកឈានទៅរកសេចក្តីអាក្រក់ទៅវិញ។ រឿងរ៉ាវ ពាលី និងសុគ្រីព យ៉ាងណាខ្ញុំ និងបន្តរនៅថ្ងៃក្រោយ ឥទ្បូវសូមចប់ត្រឹមក្របី ទូភីស្លាប់សិន ក្រោយពីការស្លាប់របស់ទូភី មនុស្សក្នុងលោកក៏មានជំនឿថា ក្របីជាសត្វដ៏ខ្លាំងមួយ ទេីបយកមកប្រេីជា វត្ថុសាកសិទ្ធិបន្តមកដល់សព្វថ្ងៃ...៕
•រៀបរាងដោយក្រុម (នរៈ) ចន្ថា នរៈ ឧគ្រៈ