Only ourself can help ourself, Not the god.
Saturday, December 19, 2015
Thursday, December 10, 2015
Only Smartest can say this
សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Facebook លោក Mark Zuckerberg បានបង្ហាញជំហ ក្នុងការគាំទ្រពេញទំហឹង លើកពលរដ្ឋម៉ូស្លីម នៅជុំវិញពិភពលោក ដោយការគាំទ្រនេះ ត្រូវបានលោក Zuckerberg បង្ហោះនៅលើ Page ផ្ទាល់ខ្លួន។
បន្ទាប់ពីមានការវាយប្រហារនៅទីក្រុងប៉ារីស លោក Mark Zuckerberg បាននឹកស្រមៃថា ពលរដ្ឋម៉ូស្លីមទទួលអារម្មណ៍ភ័យខ្លាច ដោយសារតែទង្វើរបស់អ្នកដទៃ។ «ក្នុងនាមខ្ញុំជាជនជាតិជីហ្វមួយរូប ឪពុកម្ដាយរបស់ខ្ញុំបានបង្រៀនខ្ញុំថា យើងត្រូវតែក្រោកឈរឡើង ប្រឆាំងនឹងការវាយប្រហារ គ្រប់រូបភាព បើទោះបីជាការវាយប្រហារនោះ មិនមែនកើតនៅថ្ងៃនេះក្ដី ប៉ុន្តែយើងត្រូវតតាំងដើម្បីសេរីភាព»។ នេះជាសំដីរបស់លោក Mark Zuckerberg។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមលោកជាមេធំ Facebook លោកចង់ឲ្យជនម៉ូស្លីមគ្រប់រូបដឹងថា Facebook តែងតែទទួលស្វាគមន៍ជនម៉ូស្លីមជានិច្ច ហើយលោកនឹងប្រយុទ្ធប្រឆាំង ដើម្បីការពារសិទ្ធិបុគ្គលិក សន្ដិភាព និងសុវត្ថិភាពដល់ជនម៉ូស្លីម។
ជាចុងក្រោយលោក Mark Zuckerberg បានបញ្ជាក់ថា មិនត្រូវអស់សង្ឃឹមឡើយ ត្រូវក្រោកឈរ និងកសាងពិភពលោក ឲ្យល្អប្រសើរទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ជនម៉ូស្លីម មិនមែនជាក្រុមភេរវករ ឬក្រុមឧទ្ទាម ISIS នោះទេ ផ្ទុយទៅវិញជនម៉ូស្លីម ភាគច្រើនតែងតែទទួលរងការភិតភ័យ ពីសំណាក់ក្រុមភេរវករ ដែលអះអាងថាខ្លួន ជាជនជាតិម៉ូស្លីម៕
Tuesday, December 1, 2015
Best Message
លោកមហាសេដ្ឋី Jack Ma. បាននិយាយថា÷
សូមប្រាប់ទៅកូនចៅរបស់អ្នកថា រាល់ថ្ងៃនេះ ពិភពលោកបានផ្លាស់ប្ដូរហើយ គ្មាននរណាម្នាក់ រង់ចាំយើង ដែលឈរចាំមើលពីក្រោយនោះទេ ។
ពេលដែលដែកកេះ ត្រូវបានគេបង្កើតឡើង ឈើគូសក៏មិនសូវនិយមក្នុងការប្រើប្រាស់បន្ត ។
ពេលដែល កាស្យូលេចខ្លួនឡើង មកក្បូន គិតលេខបូរាណ ក៏ត្រូវគេលែងប្រើប្រាស់ ។
ពេលដែលម៉ាស៊ីនថត digital បង្កើតឡើងមក ពេលនោះម៉ាសីុនថតដែលប្រើហ្វិល ក៏បាត់ខ្លួន ។
ពេលដែលមានការលក់បែបផ្ទាល់ៗ និងការលក់តាម internet ការលក់បែបពីមុនក៏មិនសូវបាន ។
ពេលដែល Smart phone 4G
ចាប់ផ្តើម ដំណើរការនៅលើលោក ក៏មិនមាន អ្នកណាទៅបើកកំព្យូទរ័នៅឯផ្ទះ ។
ពេលដែល application Wechat and WhatsApp បានវិវឌ្ឍខ្លួនឡើងមក
ការផ្ញើរសារបែបដើមៗ ក៏គ្មានន័យតទៀត ។
ហើយកុំនិយាយថា " វាមិនមែនជារេឿងរបស់អ្នក " វាកើតមកដោយសារមនុស្សយើងអាចវិវឌ្ឍខ្លួន ដោយមានគំនិតថ្មីៗ តាមការផ្លាស់ប្ដូររបស់ ពិភពលោក ។ អ្នកខ្លះបានសួរ Jack Ma ថា
" តើលោកមានអាថ៌កំបាំងអ្វី ដែលធ្វើអោយលោកបានទទួលជោគជ័យ ? "
ហើយគាត់ក៏តបថា " វាងាយជាទីបំផុត... ខ្ញុំចុះដៃធ្វើ ខណះពេលដែលអ្នកកំពុង តែឈរចាំមើលខ្ញុំ "
សូមចងចាំទុកថា ពិភពលោកផ្លាស់ប្ដូររាល់ថ្ងៃ បើសិនជាអ្នកមិនព្រមផ្លាស់ប្តូរ អ្នកនឹងត្រូវ គេទុកចោលនៅមួយកន្លែង។
អ្នកបានដាក់អ្វីចូលទៅក្នុងចិត្ត អ្នកនឹង
បានរេឿងនោះត្រលប់មកវិញ គ្រាន់តែ ត្រូវប្រើពេលវេលាតែប៉ុននោះឯង ។
បើសិនជាអ្នកប្រើពេលវេលាជាមួយនឹង ការញាំុស្រា អ្នកក៏ក្លាយទៅជាមនុស្សញៀនស្រា ។
បើអ្នកប្រើពេលវេលាជាមួយការរអ៊ូររទាំ អ្នកក៏ក្លាយជាមនុស្សដែលញៀន នឹងការរអ៊ូររទាំ ។
បើអ្នកប្រើពេលវេលាជាមួយការថែទាំសម្រស់ស្រស់ស្អាត សង្ហា អ្នកក៏ក្លាយជាមនុស្សដែលស្រស់ស្អាត សង្ហា ។
បើអ្នកប្រើពេលជាមួយការមើលថែសុខភាពរបស់ខ្លួនឯង អ្នកក៏នឹងមានជីវិត មានអាយុវែង និងមានសុខភាពរាងកាយ រឹងម៉ាំ ។
បើអ្នកជាមនុស្សសាំុញ៉ាំ អ្នកនឹងមើលទៅក្លាយជា មនុស្សចិត្តអាក្រក់។
បើអ្នកប្រើពេលវេលាមួយចំណែកធំ ទៅលើការរៀន អ្នកក៏មានប្រៀបពោពេញដោយសារមាន
ចំណេះដឹង ។
បើអ្នកប្រើពេលវេលាជាមួយនឹងគ្រួសារ អ្នកអាចនឹង បញ្ជូនបន្តនូវភាពកក់ក្ដៅ និងក្ដីស្រលាញ់ ទៅដល់មនុស្សជាទីស្រលាញ់ដ៏ទៃដ៏ទៃទៀតដែរ ។
បកប្រែដោយ÷ យ៉ាយី
Credit . PDI. Yongyuth
Jack Ma says, "Please tell your children that the world is changing every day and no one is going to wait for you in the past. When lighter was invented, matches slowly disappeared. When calculator was created, abacus was to fade away. When digital camera was designed, the market of negative film no longer existed. When direct market selling/internet-based selling arises, traditional marketing declines. When smartphone with 4G (wireless internet access) was introduced to the world, you no longer need to turn on your computer at home. When WeChat and WhatsApp (mobile text/voice/video messaging) are developed, traditional text messaging is no longer as popular as before.
Let's not to blame "Who took over Whose business." It's only because people are more adjustable and adaptable to new ideas and changes in the world.
Someone asks Jack Ma, "What is your secret for sucess?" He says, "Really simple...I am doing (action) while you're only watching."
Please remember that the world keeps changing every day.
If you don't change, you'll be left behind. You reap what you sow with your time. If you spend time to drink, you may become an alcoholic. If you spend time to complain, you may become a blamer. If you spend time to beautify yourself, you may become a pretty girl/handsome guy. If you spend time to stay healthy, you may enjoy a healthy good life. If you spend time to be picky, you may become a 'mean' person. If you spend time to learn, you may gain wisdom. If you spend time with your family, you may foster a warm and loving relationship with your loved ones.
Pass this message on to those you care!