សព្វថ្ងៃនេះវីស័យបច្ចេកវិទ្យាមានការរីកចំរើនជាខ្លាំង រួមជាមួយនឹងប្រពន្ធ័គ្រប់គ្រងនៅតាមក្រុមហ៊ុននានាក៏មានការលូតលាស់ទៅតាមនឹងដែរ។ យ៉ាងណាមិញ ធនាគាក៏បានអភិវដ្ឍន៍ជាលំដាប់សម្រាប់ប្រតិបត្តិសាច់ប្រាក់ប្រចាំថ្ងៃ ដោយហេតុនេះទើបគេបានបង្កើតនូវប្រភេទកាតដូចជា ATM Card, Visa Card និង Master Card ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ នឹងផ្តល់ភាពងាយស្រួលក្នុងការប្រតិបត្តិការផងដែរ។
តើអ្វីទៅជា ATM Card, Visa Card ហើយនឹង Master Card?
ATM Card គឺជាប្រភេទកាតមួយប្រភេទដែលបានបង្កើតឡើងដោយវិទ្យាស្ថានហរិញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ការធ្វើការប្រតិបត្តិការសាច់ប្រាក់របស់អ្នកប្រើប្រាស់សេវាធនាគា ដោយយើងអាចធ្វើការដក ដាក់ រឺទូទាត់សាច់ប្រាក់បានតាមរយៈ ATM Card ជាមួយនឹង Marchine ATM របស់ធនាគា។
Visa Card គឺជាប្រភេទកាតធនាគាមួយប្រភេទដែរ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Visa នៅសហរដ្ឋអាមេរិកដើម្បីបំពេញតម្រូវការក្នុងវិស័យធនាគា។ កាតប្រភេទវាមានតួនាទីច្រើនហើយស្រដៀងនឹង ATM Card ដែរ ប៉ុន្តែយើងអាចប្រើប្រាស់ Visa Card ដើម្បីធ្វើការបង់ប្រាក់ ទិញទំនិញតាមរយៈប្រពន្ធ័អ៊ីនធើណេតបានផងដែរ។
ចំពោះប្រភេទកាត Master Card វិញគឺជាប្រភេទកាតដែលបានបង្កើតឡើងដោយ MasterCard coporation នៅសហរដ្ឋអាមេរិក ដែលកាតប្រភេទនេះវាមានលក្ខណៈពិសេសត្រង់យើងអាចធ្វើការដក់ប្រាក់តាមរយៈ Marchine ATM ទូទាំងសកលលោក ហើយជាមួយនឹងការបង់ប្រាក់ រឺទិញទំនិញនានាក្នុងប្រពន្ធ័អ៊ីនធើណេត។