Pages

Sunday, November 29, 2015

E Banking Sharing

សព្វថ្ងៃនេះ​វីស័យបច្ចេកវិទ្យាមានការរីកចំរើនជាខ្លាំង រួមជាមួយនឹងប្រពន្ធ័គ្រប់គ្រងនៅតាមក្រុមហ៊ុននានាក៏មានការលូតលាស់ទៅតាមនឹងដែរ។ យ៉ាងណាមិញ ធនាគាក៏បានអភិវដ្ឍន៍ជាលំដាប់​សម្រាប់​ប្រតិបត្តិសាច់ប្រាក់ប្រចាំថ្ងៃ ដោយហេតុនេះ​ទើប​គេ​បាន​បង្កើតនូវ​ប្រភេទកាតដូចជា ATM Card, Visa Card និង Master Card ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ នឹងផ្តល់ភាពងាយស្រួលក្នុងការ​ប្រតិបត្តិការផងដែរ។
តើអ្វីទៅជា ATM Card, Visa Card ហើយនឹង Master Card?

ATM Card គឺ​ជា​ប្រភេទកាតមួយប្រភេទដែលបានបង្កើតឡើងដោយវិទ្យាស្ថានហរិញ្ញវត្ថុ ដើម្បី​ជួយសម្រួលដល់​ការ​ធ្វើការប្រតិបត្តិការ​សាច់ប្រាក់របស់អ្នកប្រើប្រាស់សេវាធនាគា ដោយយើង​អាចធ្វើការ​ដក ដាក់ រឺទូទាត់សាច់ប្រាក់​បាន​តាមរយៈ ATM Card ជាមួយនឹង Marchine ATM របស់ធនាគា។

Visa Card គឺជា​ប្រភេទកាតធនាគា​មួយប្រភេទដែរ ដែលត្រូវបាន​បង្កើតឡើងដោយក្រុមហ៊ុន Visa នៅសហរដ្ឋអាមេរិកដើម្បីបំពេញ​តម្រូវការ​ក្នុងវិស័យ​ធនាគា។ កាតប្រភេទ​វាមានតួនាទីច្រើន​ហើយស្រដៀងនឹង ATM Card ដែរ ប៉ុន្តែយើង​អាចប្រើប្រាស់ Visa Card ដើម្បីធ្វើការបង់ប្រាក់ ទិញទំនិញ​តាមរយៈប្រពន្ធ័អ៊ីនធើណេតបានផងដែរ។

ចំពោះប្រភេទកាត Master Card វិញ​គឺជាប្រភេទកាតដែលបានបង្កើតឡើងដោយ MasterCard coporation នៅសហរដ្ឋអាមេរិក ដែលកាតប្រភេទនេះ​វា​មានលក្ខណៈ​ពិសេស​ត្រង់​យើងអាចធ្វើការដក់ប្រាក់​តាមរយៈ Marchine ATM ទូទាំងសកលលោក ហើយជាមួយនឹងការបង់ប្រាក់ រឺទិញទំនិញនានាក្នុងប្រពន្ធ័អ៊ីនធើណេត។