Pages

Thursday, December 10, 2015

Only Smartest can say this

សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Facebook លោក Mark Zuckerberg បានបង្ហាញជំហ ក្នុងការគាំទ្រពេញទំហឹង លើកពលរដ្ឋម៉ូស្លីម នៅជុំវិញពិភពលោក ដោយ​ការគាំទ្រនេះ ត្រូវបានលោក Zuckerberg បង្ហោះនៅលើ Page ផ្ទាល់ខ្លួន។

បន្ទាប់ពីមានការវាយប្រហារនៅទីក្រុងប៉ារីស លោក Mark Zuckerberg បាននឹកស្រមៃថា ពលរដ្ឋម៉ូស្លីមទទួលអារម្មណ៍ភ័យខ្លាច ដោយសារតែទង្វើរបស់​អ្នកដទៃ។ «ក្នុងនាមខ្ញុំជា​ជនជាតិជីហ្វ​មួយរូប ឪពុកម្ដាយរបស់ខ្ញុំបានបង្រៀនខ្ញុំថា យើងត្រូវតែក្រោកឈរឡើង ប្រឆាំងនឹងការវាយ​ប្រហារ​​ គ្រប់​រូបភាព បើទោះបីជាការវាយប្រហារនោះ មិនមែនកើតនៅថ្ងៃនេះក្ដី ប៉ុន្តែយើងត្រូវតតាំងដើម្បី​សេរីភាព»។ នេះជាសំដីរបស់លោក Mark Zuckerberg។

លោកបានបញ្ជាក់ទៀតថា ក្នុងនាមលោកជាមេធំ Facebook លោកចង់ឲ្យជនម៉ូស្លីមគ្រប់រូបដឹងថា Facebook តែងតែទទួលស្វាគមន៍ជនម៉ូស្លីមជានិច្ច ហើយលោកនឹងប្រយុទ្ធប្រឆាំង ដើម្បីការពារសិទ្ធិបុគ្គលិក សន្ដិភាព និងសុវត្ថិភាពដល់ជនម៉ូស្លីម។

ជាចុងក្រោយលោក Mark Zuckerberg បានបញ្ជាក់ថា មិនត្រូវអស់សង្ឃឹមឡើយ ត្រូវក្រោក​ឈរ និង​កសាងពិភពលោក ឲ្យល្អប្រសើរទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ជនម៉ូស្លីម មិនមែនជាក្រុមភេរវករ ឬក្រុមឧទ្ទាម ISIS នោះទេ ផ្ទុយទៅវិញជនម៉ូស្លីម​ ​ភាគច្រើនតែងតែទទួលរងការភិតភ័យ ពីសំណាក់ក្រុមភេរវករ ដែលអះអាងថាខ្លួន ជាជនជាតិម៉ូស្លីម៕