គ្រប់បញ្ហានឹងងាយស្រួលដោះស្រាយបើសិនអ្នកដឹងពីរប្រៀបដោះស្រាយដ៏ត្រឹមត្រូវ
1. ការទទួលស្គាល់គឺជាផ្នែកមួយនៃដំណោះស្រាយដំបូង
៚ គេនិយាយថាបញ្ហាគឺគ្រាន់តែជា ចំណែកមួយនៃជីវិតប៉ុណ្ណោះ។
ខណៈពេលដែលមនុស្សជាច្រើនរវល់តែងតែវែកញែកនិងចោទសួរ “ហេតុអ្វីបានជារឿងទាំងអស់នេះ កើតឡើងតែមកលើខ្ញុំ?”
បុគ្គលដែលជោគជ័យមិនចំណាយពេលដ៏មានតម្លៃ គិតនិងស្មុគស្មាញលើរឿងនេះទេ ព្រោះពួកគេដឹងច្បាស់ថា ការប្រឈមមុខនឹងបញ្ហា គឺមិនមែនជារឿងដែលអាចចៀសផុតបានឡើយ។
បុគ្គលទាំងនោះសុខចិត្តលះបង់ពេលវេលារបស់ពួកគេ លើការស្វែងរកវិធីសាស្ត្រខុសៗគ្នា ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា។ ទោះបីជាពួកគេមិនអាចកែប្រែស្ថានភាពទាំងស្រុងក៏ពិតមែនក្ដី តែយ៉ាងហោចណាស់ ពួកគេអាចរៀនសូត្រពីបញ្ហាទាំងនោះ។

2. សម្លឹងមើលស្ថានការណ៍ដោយភាពវិជ្ជមាន
៚ ពួកគេតែងរកមើលភាពវិជ្ជមាន មិនថាឋិតនៅក្នុងស្ថានភាពណាក៏ដោយ។
នៅពេលដែលហេតុការណ៍អាក្រក់កើតឡើង មនុស្សខ្លះមើលឃើញតែពន្លឺអវិជ្ជមានប៉ុណ្ណោះ ឧទាហរណ៍ពេលដែលបែកកង់ឡានជាដើម។ ដោយសារតែរឿងអាក្រក់មួយ ពួកគេចាប់ផ្ដើមគិតថា វានឹងប៉ះពាល់រឿងផ្សេងៗទៀតរបស់ពួកគេ មួយថ្ងៃពេញតែម្ដង។
យ៉ាងណាមិញ មនុស្សដែលជោគជ័យមិនប្រកាន់ភ្ជាប់ពន្លឺអវិជ្ជមាននោះទេ គឺពួកគេមើលឃើញភាពល្អច្រើន។

3. ផ្តល់ពេលវេលាសម្រាប់ខ្លួនឯង និងអ្នកដទៃ
៚ ពួកគេតែងមានពេលវេលា សម្រាប់ខ្លួនឯងនិងអ្នកដទែ។
ភាគច្រើននៅពេលមនុស្សជួបបញ្ហា ពួកគេតែងគេចវេសពីអ្នកដទៃ។ រីឯមនុស្សមួយចំនួនទៀតសឹងតែ មិននិយាយរកសមាជិកគ្រួសារខ្លួននិងមិត្តភក្ដិទៀតផង។
ផ្ទុយទោវិញ បុគ្គលជោគជ័យអាចរក្សាជំហរ ក្នុងការចំណាយពេលវេលា សម្រាប់អ្នកដទៃនិងខ្លួនឯង បើទោះបីជាពួកគេមានបញ្ហាផ្ទាល់ខ្លួនក៏ដោយ។
វិធីនេះចង់បញ្ជាក់ថា អ្នកមិនគួរផ្ចង់អារម្មណ៍និង គិតច្រើនដោយខ្លួនឯងពេកនោះទេ ហើយអ្នកក៏មិនគួរយកពេលទៅជួបមនុស្សដទៃ ដើម្បីយកលេសគេចវេសពីបញ្ហានោះដែរ។

4. សូមចងចាំអ្នកតែងតែមានជម្រើស
៚ ពួកគេតែងតែគិតថា ពួកគេមានជម្រើសជានិច្ច។
បុគ្គលជោគជ័យតែងតែសួរខ្លួនឯងថា ខ្លួនបានធ្វើនិងមិនបានធ្វើអ្វីខ្លះ ហើយធ្វើការសម្រេចចិត្តជាចុងក្រោយ។ ពួកគេមិនរករឿងស្មុគស្មាញដាក់ខ្លួនឡើយ និងដោយហេតុពួកគេដឹងស្រាប់ថា ពួកគេតែងមានជម្រើសជានិច្ច ពួកគេអាចស្វែងយល់ពីបញ្ហាកាន់តែស្រួលជាងមុន និងដោះស្រាយបានយ៉ាងទាន់ពេលវេលា។

5. រកមើលភាពល្អ ទោះស្ថិតក្នុងស្ថានភាពអាក្រក់ប៉ុណ្ណាក៏ដោយ
៚ ពួកគេមិនស្មុគស្មាញនឹងភាពអាក្រក់ទេ ព្រោះពួកគេជ្រើសរើសយកភាពល្អដាក់ខ្លួន។
នៅពេលជួបស្ថានការណ៍មិនល្អ ពួកគេមិនតានតឹងខ្លាំងពេកទេ ព្រោះពួកគេយល់ថា ស្ថានការណ៍អាចនឹងប្រសើរឡើងវិញ។
ជាជាងការស្ត្រេស ពួកគេប្រើអារម្មណ៍រៀនពីបញ្ហា ជាឧបករណ៍មួយដែលជម្រុញ ឲ្យពួកគេក្លាយជាមនុស្សកាន់តែ ខ្លាំងជាងមុនទៅទៀត។