Pages

Saturday, May 26, 2018

សេចក្តីពិតនៃជីវិត

ទ្រព្យសម្បត្តិ​  បុណ្យសក្ត័​  សម្ភារ:ប្រើប្រាស់​  និងលំនៅដ្ឋាន​ មិនមែនជារង្វាស់នៃគុណភាពជីវិត​ និងតម្លៃរបស់មនុស្សឡើយ។​ អ្វីៗគ្រប់យ៉ាងដែលលុយទិញបានគឺសុទ្ធតែជារបស់ថោកទាំងអស់
​ ហើយមុខរបរដែលថោកទាបបំផុតរបស់មនុស្សគឺការលក់ដូរឧត្តមគតិខ្លួនឯង​ ប្រព្រឹត្តរឿងអមនុស្សធម៍​ និងអយុត្តិធម៌ដើម្បីចិញ្ចឹមជីវិត។
គុណភាពនៃជីវិតមនុស្សគឺស្ថិតនៅត្រង់ការរស់នៅប្រកបដោយសេចក្តីសុខ​ ភាពរីករាយ​ និងសុភមង្គល។ រីឯតម្លៃមនុស្សគឺស្ថិតនៅលើបញ្ញា​ និងគុណធម៌​ ដែលមានសុចរិតភាពជាស្នូល។