មនុស្សខ្លះ សិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែន តែមិនបានហ្វឹកហាត់អប់រំទូន្មានខ្លួន ទើបប្រមាទក្នុងការនិយាយ និងការសម្តែងចេញផ្សេងៗទៀត។
ការធ្វើការនិយាយ និងការសម្តែងចេញផ្សេងៗទៀតរបស់មនុស្សគឺជាការប្រាប់អោយដឹងដល់ការអប់រំទូន្មាន មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងផ្សេងៗនោះទេ។
មនុស្សយើង បើមិនបានហ្វឹកហាត់អប់រំទូន្មានខ្លួនឯងហើយ ទោះជាអ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកអោយទៅជាមនុស្សល្អបានដែរ ប្រៀបដូចជាអ្នកពូកែបើកបររថយន្ត ថាបើរថយន្តខូចទៅហើយនោះ នឹងបើកបរយ៉ាងដូចម្តេចទៅ។