Pages

Friday, July 1, 2022

រឿងការអប់រំ



នៅពេលដែលកូនខ្ញុំដើរដួល ជារឿយៗគឺខ្ញុំមិនដែលជួយលើកកូនខ្ញុំនោះទេ។ ជាធម្មតាខ្ញុំឈរនៅក្បែរនាង ហើយប្រាប់នាងអោយងើបដោយខ្លួនឯង។ បើមើលទៅរាងធ្ងន់បន្តិច ខ្ញុំធ្វើយ៉ាងច្រើន គឺហុចដៃអោយនាងតោង ហើយនាងគឺជាអ្នកតោងដៃរបស់ខ្ញុំ ហើយងើបពីដីដោយខ្លួនឯង។
ក្នុងក្រសែភ្នែកកូនខ្ញុំ និងអ្នកដទៃ គេប្រហែលជាគិតថាខ្ញុំមិនបានស្រឡាញ់កូនទេ ព្រោះពេលកូនដួលសូម្បីតែលើកក៏ខ្ញុំមិនខ្ចីលើកដែរ។ សម្រាប់ខ្ញុំ ការគិតនោះគឺខុស ទង្វើរបស់ខ្ញុំ គឺជាការជួយពួកនាងអោយចាប់ផ្តើមធ្វើអ្វីដោយខ្លួនឯង ដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីខ្ញុំឡើយ។ ជាទូទៅនាងធ្វើវាបានយ៉ាងល្អប្រសើរ។ នាងដើរដួល រត់ដួល គឺនាងមិនដែលយំទេ នាងបានក្រោកឡើងដោយខ្លួនឯង ហើយបោសដៃនិងបោសអាវដែលប្រឡាក់ រួបបន្តដំណើរទៅមុខទៀត។
នៅពេលដែលអ្នកត្រូវបានគេព្រងើយកន្តើយដាក់ ភាពរឹងមាំចំពោះការសម្រេចចិត្តរបស់អ្នកនឹងកាន់តែប្រសើរ។ កុំមើលទង្វើររបស់មនុស្សដោយកែវភ្នែក ត្រូវមើលទង្វើររបស់គេបេះដូង និងខួរក្បាល។