Pages

Friday, May 4, 2018

និទានអំពីជ្រូក

កាលពីជំនាន់មនុស្សដេីរស្រាតជាយូរលង់ណាស់មកហេីយ សត្វលោកទាំងអស់អាចនិយាយរកគ្នាប្រាស្រ័យទាក់ទងគ្នាបានដោយសេរី គ្មានឆ្លងប្រព័ន្ធដូចប្រព័ន្ធទូរស័ព្ទនោះទេ។
និទានអំពីសត្វទាំងឡាយមានកិតិយាមារយាទផ្សេងៗគ្នា តាមពូជពង្សរៀងៗខ្លួន។ បេីនិយាយពីសត្វជ្រូកវិញជាសត្វមិនសូវមានព្យាយាមទាំងក្នុងការងារនិងការរស់នៅទូទៅជាពិសេសជាសត្វដែលពូកែច្រណែនឈ្នានីស និងក្អេងក្អាងបំផុត។ នៅក្នុងភូមិវាតែងវៀតទីសំញ៉ែងកំលាំងនិងអួតសព្វបែបយ៉ាងអោយសត្វដទៃទទួលស្គាល់ខ្លួន។ សម័យថ្ងៃមួយអានសត្វហង្សមួយបានហេីរកាត់ភូមិនោះនិងស្នាក់នៅរយៈពេលខ្លី។ មិនយូរប៉ុន្មានសត្វទាំងឡាយក្នុងភូមិនាំគ្នាសរសេីរមិនដាច់ពីមាត់អំពីអត្តចរិករបៀបរបបទំនាក់ទំនងរបស់ហង្សជាមួយសត្វដទៃ ដោយឡែកមានតែជ្រូកមួយគត់ដែលតែងឈឺចាប់រាល់ថ្ងៃមិនដែលស្វាង ដោយសេចក្តីច្រណែនយ៉ាងពន់ពេក។ ដោយទ្រាំនិងការឈឺចាប់មិនបាន ជ្រូកក៏ដាច់ចិត្តបបួលប្រគួតគ្នាដេីម្បីដណ្តេីម អោយសត្វទាំងឡាយមកទទួលស្គាល់ខ្លួនវិញ។ ឯហង្សវិញដោយឃេីញនិងយល់ច្បាស់ពីចរិកជ្រូក ព្រមទាំងរូបរាងដ៏អាក្រក់របស់វាដែលដេកភក់ក្នុងភក់ជ្រាំមិនស្អាតផង ណាមួយខ្លាចប្រឡាក់ភក់ផងក៏ព្រមអោយជ្រូកឈ្មះសោយស្វ័យប្រវត្ត។ តាំងពីពេលនោះមក............(អ្នកសរសេរៗលែងចេញអស់ហេីយប្រហែលមកពីហេវបាយពេក) ........តែបេីមនុស្សឆ្លាតអាចបញ្ចប់រឿងនេះដោយខ្លួនឯងដោយយល់ពីន័យអប់រំរបស់រឿងនេះ។ សេចក្តីច្រណែន មិនបាននាំសេចក្តីរុងរឿងដល់ខ្លួន ផ្ទុយទៅវិញមានតែសេចក្តីវិនាស និងស្តាយក្រោយ។ By Veasana PhDc in Management Psychology!