តើអ្នកនឹងក្លាយទៅជានរណា?៖ បើលោកអ្នកមិនបានដឹងថា ទៅថ្ងៃមុខលោកអ្នកចង់ក្លាយទៅជានរណានោះទេ វាប្រាកដជាពិបាក ដែលលោកអ្នកចង់សម្រេចនូវគោលដៅសម្រាប់ឆ្នាំថ្មី ព្រោះបើលោកអ្នកដឹងច្បាស់ថា លោកអ្នកចង់ក្លាយទៅជានរណា នោះលោកអ្នកប្រាកដជាអាចកំណត់បាននូវ ទម្លាប់ថ្មី ជំនាញថ្មី ទស្សនថ្មីសម្រាប់ផ្លាស់ប្តូរជីវិតលោកអ្នក ឲ្យក្លាយទៅជាមនុស្សជោគជ័យម្នាក់ ដែលលោកអ្នកប្រាថ្នាចង់បាន។