Monday, October 5, 2015
ឃ្មុំនឹងរុយ
ឃ្មុំជា សត្វដែលមានសេចក្ដីព្យាយាម ឆ្លាតក្នុងការសន្សំ ពេញចិត្តនឹងរបស់ស្អាត និយមការព្រមព្រៀង ថែមទាំងបានជាប្រយោជន៍ដល់មនុស្សច្រើនប្រការទៀតផង។
រុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរ តែមានសភាពចរិកនិស្ស័យ និងការរកស៊ីខុសគ្នាពីឃ្មុំដូចមេឃនឹងដី។ រុយចូលចិត្តតែរបស់ស្មោគគ្រោគ ស្អុយរលួយ និងចម្លងរោគផ្សេងៗឲ្យដល់មនុស្សជាដើម។
មនុស្សយើងកើតមក ក៏មានរូបរាងស្រដៀងៗគ្នាដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សយើង មានសភាពផ្សេងគ្នានោះ គឺឧបនិស្ស័យពីអតីត និងការសេពគប់ក្នុងបច្ចុប្បន្នព្រមដោយការសិក្សា ។ល។ ទើបធ្វើឲ្យមនុស្សយើងទៅជាមនុស្សប្រភេទឃ្មុំ ឬប្រភេទរុយនោះឯង។
